习近平发表2022年新年贺词-中柬语

e1854e6a8fdf49bb8a984a963221f082.jpeg

 

全文如下:

大家好,2022年即将到来。我在北京向大家致以新年祝福!

回首这一年,意义非凡。我们亲历了党和国家历史上具有里程碑意义的大事。“两个一百年”奋斗目标历史交汇,我们开启了全面建设社会主义现代化国家新征程,正昂首阔步行进在实现中华民族伟大复兴的道路上。

从年头到年尾,农田、企业、社区、学校、医院、军营、科研院所……大家忙了一整年,付出了,奉献了,也收获了。在飞逝的时光里,我们看到的、感悟到的中国,是一个坚韧不拔、欣欣向荣的中国。这里有可亲可敬的人民,有日新月异的发展,有赓续传承的事业。

七月一日,我们隆重庆祝中国共产党成立一百周年。站在天安门城楼上感慨系之,历史征程风云激荡,中国共产党人带领亿万人民经千难而百折不挠、历万险而矢志不渝,成就了百年大党的恢宏气象。不忘初心,方得始终。我们唯有踔厉奋发、笃行不怠,方能不负历史、不负时代、不负人民。

党的十九届六中全会通过了党的第三个历史决议。百年成就使人振奋,百年经验给人启迪。我曾谈到当年毛主席与黄炎培先生的“窑洞对”,我们只有勇于自我革命才能赢得历史主动。中华民族伟大复兴绝不是轻轻松松、敲锣打鼓就能实现的,也绝不是一马平川、朝夕之间就能到达的。我们要常怀远虑、居安思危,保持战略定力和耐心,“致广大而尽精微”。

大国之大,也有大国之重。千头万绪的事,说到底是千家万户的事。我调研了一些地方,看了听了不少情况,很有启发和收获。每到群众家中,常会问一问,还有什么困难,父老乡亲的话我都记在心里。

民之所忧,我必念之;民之所盼,我必行之。我也是从农村出来的,对贫困有着切身感受。经过一代代接续努力,以前贫困的人们,现在也能吃饱肚子、穿暖衣裳,有学上、有房住、有医保。全面小康、摆脱贫困是我们党给人民的交代,也是对世界的贡献。让大家过上更好生活,我们不能满足于眼前的成绩,还有很长的路要走。

黄河安澜是中华儿女的千年期盼。近年来,我走遍了黄河上中下游9省区。无论是黄河长江“母亲河”,还是碧波荡漾的青海湖、逶迤磅礴的雅鲁藏布江;无论是南水北调的世纪工程,还是塞罕坝林场的“绿色地图”;无论是云南大象北上南归,还是藏羚羊繁衍迁徙……这些都昭示着,人不负青山,青山定不负人。

这一年,还有很多难忘的中国声音、中国瞬间、中国故事。“请党放心、强国有我”的青春誓言,“清澈的爱、只为中国”的深情告白;“祝融”探火、“羲和”逐日、“天和”遨游星辰;运动健儿激情飞扬、奋勇争先;全国上下防控疫情坚决有力;受灾群众守望相助重建家园;人民解放军指战员、武警部队官兵矢志强军、保家卫国……无数平凡英雄拼搏奋斗,汇聚成新时代中国昂扬奋进的洪流。

祖国一直牵挂着香港、澳门的繁荣稳定。只有和衷共济、共同努力,“一国两制”才能行稳致远。实现祖国完全统一是两岸同胞的共同心愿。真诚期盼全体中华儿女携手向前,共创中华民族美好未来。

我同外国领导人及国际组织负责人电话沟通、视频连线时,他们多次赞扬中国抗疫和为全球疫情防控所作的贡献。截至目前,中国累计向120多个国家和国际组织提供20亿剂新冠疫苗。世界各国风雨同舟、团结合作,才能书写构建人类命运共同体的新篇章。

再过一个多月,北京冬奥会、冬残奥会就要开幕了。让更多人参与到冰雪运动中来,这也是奥林匹克运动的题中之义。我们将竭诚为世界奉献一届奥运盛会。世界期待中国,中国做好了准备。

新年的钟声即将敲响。我们的三位航天员正在浩瀚太空“出差”,海外同胞仍在辛勤耕耘,使领馆、中资企业等海外派驻人员和广大留学生仍在勇毅坚守,无数追梦人还在奋斗奉献。大家辛苦了,我向大家致以诚挚的新年问候!

让我们一起向未来!祝福国泰民安!

柬埔寨语翻译版

ជម្រាបសួរអ្នកទាំងអស់គ្នា ឆ្នាំ ២០២២ ខិតចូលមកដល់ហើយ។ ខ្ញុំសូមគោរពជូនពរឆ្នាំថ្មីពីទីក្រុងប៉េកាំង!

រំលឹកឡើងវិញពីឆ្នាំ ២០២១ គឺជាឆ្នាំប្រកបដោយអត្ថន័យពិសេស។ យើងបានចូលរួមដោយផ្ទាល់នូវមហាព្រឹត្តិការណ៍ ដែលមានអត្ថន័យជានិមិត្តសញ្ញាក្នុងប្រវត្តិសាស្ត្របក្សនិងរដ្ឋ។ គោលដៅតស៊ូ «មួយរយឆ្នាំចំនួនពីរ» បានប្រសព្វគ្នាជាមួយចរន្តប្រវត្តិសាស្ត្រ យើងបានចាប់ដំណើរការថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ ហើយកំពុងបោះជំហានយ៉ាងស្វាហាប់ តាមមាគ៌ាសម្រេចការស្តារភាពរុងរឿងដ៏មហិមា នៃប្រជាជាតិចិនឡើងវិញ។

ពីដើមឆ្នាំដល់ចុងឆ្នាំ ទាំងនៅស្រែចម្ការ សហគ្រាស សហគមន៍ សាលារៀន មន្ទីរពេទ្យបន្ទាយទ័ព វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រ … អ្នកទាំងអស់គ្នាបានជាប់រវល់ពេញមួយឆ្នាំ បានរួមចំណែកផង ក៏ទទួលបានសមិទ្ធផលផង។ ពេលវេលាដែលកន្លងផុតទៅ យើងបានមើលឃើញ និងចាប់អារម្មណ៍ដោយផ្ទាល់នូវប្រទេសចិន ដែលពោរពេញទៅដោយភាពស្វាហាប់ និងកំពុងអភិវឌ្ឍយ៉ាងថ្កុំថ្កើងរុងរឿង។ ទីនេះមានប្រជាជនដ៏គួរឱ្យគោរពស្រឡាញ់ មានការវិវឌ្ឍរីកចម្រើនដែលខុសគ្នាជារៀងរាល់ថ្ងៃ និងមានបុព្វហេតុបន្តវេនពីជំនាន់មុន ទៅដល់ជំនាន់ក្រោយ។

កាលីថ្ងៃទី ១ ខែកក្កដា យើងបានអបអរសាទរយ៉ាងឱឡារិកនូវខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ ឈរលើវិមានធានអានមិន រំលឹកពីដំណើរក្នុងប្រវត្តិសាស្ត្រ បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនរាប់រយលាននាក់ដើរឆ្លងកាត់ការលំបាករាប់មិនអស់ មិនដែលចុះចាញ់ឡើយ ដោយបានប្រកាន់ខ្ជាប់នូវគោលបំណងដើម សម្រេចបាននូវភាពអច្ឆរិយនៃគណបក្សដែលមានអាយុកាលមួយរយឆ្នាំ។ មិនបំភេ្លចគោលបំណងដើម ទើបអាចសម្រេចបាននូវគោលដៅចុងក្រោយ។ មានតែខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ទើបយើងមិនធ្វើឱ្យប្រវត្តិសាស្រ្តនិងប្រជាជនអស់សង្ឃឹម។

កិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនិស្តចិនលើកទី ១៩ បានអនុម័តលើសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រទីបីរបស់បក្ស។ សមិទ្ធផលមួយរយឆ្នាំធ្វើឱ្យយើងមានក្តីរំភើប បទពិសោធន៍មួយរយឆ្នាំបានបំផុសគំនិតដល់យើង។ ខ្ញុំធ្លាប់លើកឡើងពីកិច្ចសន្ទនាក្នុងរូងភ្នំយ៉ាវតុង រវាងលោកប្រធានម៉ៅសេទុង និងលោកហួងយានភៃ មានតែយើងហ៊ានធ្វើបដិវត្តន៍លើខ្លួនឯង ទើបអាចទទួលបានសិទ្ធិម្ចាស់ការ។ ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ដាច់ខាតមិនមែនជារឿងងាយនោះទេ ហើយក៏មិនអាចសម្រេចបាន ក្នុងពេលដ៏ខ្លីដោយរលូននោះដែរ។ យើងត្រូវបារម្ភពីគ្រោះខណៈមានសន្តិសុខ រក្សាចិត្តអត់ធ្មត់ជាយុទ្ធសាស្រ្ត។

ប្រទេសធំគឺមានបន្ទុកធំរបស់ខ្លួន។ រឿងអ្វីៗគឺដើម្បីប្រជាជន។ ខ្ញុំបានទៅសិក្សា និងស្វែងយល់នៅតំបន់មួយចំនួន បានសង្កេតមើលនិងស្តាប់រឿងមិនតិចទេ គឺទទួលបានការបំផុសគំនិត និងទទួលបានផលជាច្រើន។ រាល់លើកទៅដល់ផ្ទះមហាជន ខ្ញុំតែងតែនឹងសួរថានៅមានការលំបាកអ្វីខ្លះ សម្តីរបស់បងប្អូនជនរួមជាតិ ខ្ញុំបានចងចាំក្នុងចិត្តទាំងអស់។

អ្វីដែលប្រជាជនបារម្ភ ខ្ញុំនឹងចងចាំ អ្វីដែលប្រជាជនរំពឹងទុក ខ្ញុំនឹងអនុវត្ត។ ខ្ញុំក៏ជាអ្នកមកពីជនបទដែរ មានចំណាប់អារម្មណ៍ផ្ទាល់ចំពោះភាពក្រីក្រ។ ក្រោយពីការខិតខំប្រឹងប្រែងមួយជំនាន់ហើយមួយជំនាន់ទៀត ប្រជានជនដែលធ្លាប់មានភាពក្រីក្រ ឥឡូវនេះក៏អាចហូបបានឆ្អែត និងស្លៀកពាក់បានកក់ក្តៅ អាចចូលរៀនក្នុងសាលា មានផ្ទះស្នាក់នៅ មានការធានារ៉ាប់រងខាងព្យាបាលជំងឺ។ សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ និងការចាកចេញពីភាពក្រីក្រ ជាការសន្យារបស់បក្សកុម្មុយនិស្តចិន ជាមួយប្រជាជនចិនផង ហើយក៏ជាការរួមចំណែកចំពោះសកលលោកផង។ បើចង់ផ្តល់ជីវភាពរស់នៅកាន់តែល្អប្រសើរ ជូនប្រជាជនយើងមិនគួរពេញចិត្ត ចំពោះសមិទ្ធផលនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ គឺនៅមានកិច្ចការជាច្រើនទៀតដែរត្រូវបន្តខិតខំអនុវត្ត។

ទន្លេលឿងមានភាពសុខសាន្ត ជាបំណងប្រាថ្នារាប់ពាន់ឆ្នាំរបស់កុលបុត្រកុលធីតាចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានទៅដល់ខេត្តនិងតំបន់ចំនួន ៩ តាមកំណាត់ខាងលើ កណ្តាល និងខាងក្រោយនៃទន្លេលឿង។ មិនថាទន្លេលឿងនិងទន្លេយ៉ង់សេដែលជា «ទន្លេមាតា» របស់ប្រជាជាតិចិន ឬក៏បឹងឈីងហៃដែលមានទឹកថ្លាឆ្វង់ និងទន្លេយ៉ាឡូហ្សាំងប៉ូជាំងដ៏លាតសន្ធឹងអស្ចារ្យ , មិនថាវិស្វកម្មសតវត្សរ៍ ដែលបង្ហូរទឹកពីតំបន់ភាគខាងត្បូង ទៅកាន់តំបន់ភាគខាងជើង ឬក៏ «ផែនទីបៃតង» នៃតំបន់ព្រៃឈើហ្សៃហាន់ប៉ា, មិនថារឿងដែលដំរីខេត្តយូណានបំលាស់ទីទៅទិសខាងជើង ហើយត្រឡប់មកខាងត្បូងវិញ ឬក៏រឿងដែលសត្វកែះ Xizang វិលត្រឡប់ទៅស្រុកវិញ… រឿងរ៉ាវទាំងនេះសុទ្ធតែបង្ហាញឱ្យដឹងថា ឱ្យតែមនុស្សជាតិមិនបំផ្លាញបរិស្ថាន នោះបរិស្ថានមុខជានឹងសងគុណ ដល់មនុស្សជាតិវិញជាមិនខាន។

មួយឆ្នាំកន្លងទៅនេះ នៅប្រទេសចិនគេបានមើលឃើញ បានស្តាប់ឮ បានស្វែងយល់ ពីសំឡេង រឿងរ៉ាវ និងខណៈពេលជាច្រើន ដែលធ្វើឱ្យយើងបំភ្លេចមិនបាន។

ពាក្យសម្បថរបស់យុវវ័យដែលថា «សូមបក្សទុកចិត្ត ខ្ញុំនឹងចូលរួមលើកស្ទួយឱ្យប្រទេសជាតិខ្លាំងក្លា», ការបង្ហាញពីភក្តីភាពយ៉ាងស៊ីជម្រៅ ចំពោះមាតុប្រទេសរបស់ទាហានថា «ក្តីស្រលាញ់ដ៏ថ្លាឆ្វង់ ដើម្បីតែមាតុប្រទេស», យានអវកាស Zhurong កំពុងរុករកភពព្រះអង្គារ , ផ្កាយរណប Xihe កំពុងហោះទៅរកភពព្រះអាទិត្យ, ចំណែកស្ថានីយអវកាស Tianhe កំពុងធ្វើដំណើរតាមគន្លងតារាវិថី, កីឡាករកីឡាករិនីជម្រើសជាតិ តស៊ូយ៉ាងអង់អាចលើឆាកប្រកួតកីឡា ដើម្បីបង្កើតកំណត់ត្រាថ្មី, ទូទាំងប្រទេសចិនខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង, មហាជននៅរងគ្រោះធម្មជាតិជួយយកអាសាគ្នា និងគាំទ្រគ្នាដោយបានស្តារស្រុកកំណើតឡើងវិញ, ចំណែកកងទ័ពរំដោះប្រជាជនចិន និងកងកម្លាំងប៉ូលិសប្រដាប់អាវុធ បានពង្រឹងឆន្ទៈមោះមុតដើម្បីការពារមាតុប្រទេស… ការខិតខំតស៊ូរបស់វីរជនសាមញ្ញាចំនួនច្រើនរាប់មិនអស់ បានប្រមូលផ្តុំគ្នាក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការឈានទៅមុខយ៉ាងស្វាហាប់ នៃប្រទេសចិនក្នុងយុគសម័យថ្មី។

មាតុប្រទេសចិនតែងតែយកចិត្តទុកដាក់នឹងភាពរុងរឿង និងស្ថិរភាពនៃតំបន់ហុងកុង ម៉ាកាវ មានតែការតស៊ូព្យាយាមដោយឆន្ទៈតែមួយ នោះ ទើបគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» អាចដំណើរការយ៉ាងរលូន និងកាន់តែយូរអង្វែង។ ការសម្រេចបាននូវការបង្រួបបង្រួមជាតិចិនទាំងមូល គឺជាបំណងប្រាថ្នារួមរបស់បងប្អូនជនរួមជាតិចិន នៅត្រើយទាំងសងខាង។ សង្ឃឹមយ៉ាងស្មោះថា កុលបុត្រកុលធីតាចិនគ្រប់រូបនឹងអាចចាប់ដៃគ្នាបោះជំហានទៅមុខ ដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវររបស់ប្រជាជាតិចិន។

ពេលខ្ញុំប្រាស្រ័យទាក់ទងតាមទូរស័ព្ទ ឬប្រព័ន្ធវីដេអូជាមួយមេដឹកនាំបរទេស និងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ ពួកគេបានកោតសរសើរជាច្រើនដង ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ប្រទេសចិន និងការរួមចំណែករបស់ប្រទេសចិន ចំពោះការបង្ការនិងគ្រប់គ្រងការរីករាលដាល នៃជំងឺឆ្លងនៅទូទាំងពិភពលោក។ គិតមកទល់បច្ចុប្បន្ន ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ សរុប ២,០០០ លានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ១២០។ ប្រទេសនានាលើពិភពលោករួមសាមគ្គី និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទើបអចចារទំព័រថ្មីនៃការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ។

នៅសល់ជាងមួយខែទៀតទេ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងនឹងសម្ពោធបើក។ ធ្វើឱ្យមនុស្សកាន់តែច្រើនចូលរួមលេងកីឡាព្រឹលទឹកកក គឺជាគោលបំណងនៃការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា។ ប្រទេសចិននឹងខិតខំរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ដ៏ឱឡារិកមួយលើក។ ពិភពលោកទន្ទឹងរង់ចាំចំពោះប្រទេសចិន ឯប្រទេសចិនក៏បានត្រៀមលក្ខណៈរួចជាស្រេចហើយដែរ។

សំឡេងជួងនៃឆ្នាំថ្មីជិតនឹងបន្លឺឡើង។ អវកាសយានិកបីរូបរបស់ប្រទេសចិន កំពុងធ្វើការនៅក្នុងលំហអវកាស បងប្អូនជនរួមជាតិនៅឯនាយសមុទ្រ កំពុងខិតខំបំពេញការងារ បុគ្គលិកចិនប្រចាំការនៅបរទេសរួមមានស្ថានទូត ស្ថានកុងស៊ុលនិងសហគ្រាសទុនចិនជាដើម និងនិស្សិតចិនបន្តវិជ្ជានៅបរទេសកំពុងបន្តការងារ និងការសិក្សារបស់ខ្លួន អ្នកស្វែងរកក្តីសុបិនរាប់មិនអស់ កំពុងធ្វើការខិតខំតស៊ូរៀងៗខ្លួន។ អ្នកទាំងអស់គ្នានឿយហត់ហើយ ខ្ញុំសូមសម្តែងការជូនពរឆ្នាំថ្មីយ៉ាងស្មោះ ចំពោះអ្នកទាំងអស់គ្នា!

សូមយើងនាំគ្នាដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា! សូមជូនពរប្រទេសជាតិមានសុខសន្តិភាព ប្រជាជនមានក្តីសុខសប្បាយ!៕

© 版权声明
THE END
喜欢就支持一下吧
点赞185 分享
评论 抢沙发
头像
写评论...
提交
头像

昵称

取消
昵称表情图片

    暂无评论内容