双语版:王文天专访:“中国从来没有想要控制柬埔寨”

3月15日,中国驻柬埔寨大使王文天接受新柬埔寨日报专访,以下为专访中柬文对照阅读版。

图片[1]-双语版:王文天专访:“中国从来没有想要控制柬埔寨” - 柬之窗-柬之窗

一、目前,柬中关系被称为“铁杆友谊”,中方在许多领域帮助了柬埔寨。然而部分西方国家却批评指责中柬关系,声称中国对柬埔寨紧抓不放。请问中方为何帮助柬埔寨?大使阁下对西方国家的批评攻击有何看法?

នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងកម្ពុជា និងចិនត្រូវបានប្រសិទ្ធនាមថាជា មិត្តភាពដែកថែប។ ភាគីចិនបានជួយដល់ប្រទេសកម្ពុជាក្នុងវិស័យជាច្រើន ប៉ុន្តែសហរដ្ឋអាមេរិក និងប្រទេសនៅលោកខាងលិចមួយចំនួន បែរជារិះគន់ចោទប្រកាន់ទៅលើទំនាក់ទំនងមួយនេះ ដោយថា ចិនកំពុងចាប់យកកម្ពុជា។ តើមូលហេតុអ្វីដែលចិនជួយដល់កម្ពុជា? តើលោកមានការយល់ឃើញបែបណាចំពោះការរិះគន់វាយប្រហាររបស់ប្រទេសទាំងអស់នេះ?

图片[2]-双语版:王文天专访:“中国从来没有想要控制柬埔寨” - 柬之窗-柬之窗

答:中柬两国互称对方为“铁杆朋友”。许多中国人还亲切地称呼柬埔寨为“柬钢”,意指中柬关系坚强如钢。正如钢铁不是一天炼成的一样,中柬友谊同样经历了近两千年的积淀历练。从公元1世纪中柬人民开始友好往来,到1958年两国建立外交关系,再到今天的全面战略伙伴关系,中柬友谊历经国际风云变幻考验,坚如钢铁,历久弥新。

លោក វ៉ាង វិនធាន ៖ ចិន និងកម្ពុជាត្រូវបានប្រសិទ្ធនាមគ្នាទៅវិញទៅមកថាជា មិត្តដែកថែប។ ប្រជាជនចិនជាច្រើនបានហៅកម្ពុជាថា មិត្តកម្ពុជាដែកថែប ដែលចង់បង្ហាញពីទំនាក់ទំនងរវាងប្រទេសទាំងពីររឹងមាំដូចដែកថែប។ ដែកថែបមិនមែនអាចផលិតបង្កើតបានក្នុងពេលមួយថ្ងៃបានឡើយ រីឯមិត្តភាពចិន និងកម្ពុជាវិញក៏ដូចគ្នាដែរ ត្រូវឆ្លងកាត់ការលុតដុំអស់រយៈពេលជិត២ពាន់ឆ្នាំ ដោយចាប់ផ្តើមពីទំនាក់ទំនងមិត្តល្អរវាងប្រជាពលរដ្ឋចិន និងកម្ពុជាកាលពីសតវត្សទី១នៃគ.ស ដល់ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ១៩៥៨ និងរហូតឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ននេះ។ មិត្តភាពចិន និងកម្ពុជា បានឆ្លងកាត់បទពិសោធន៍សាកល្បងនៃការផ្លាស់ប្តូរស្ថានភាពអន្តរជាតិ មានភាពរឹងមាំ ដូចដែកថែប និងមានអាយុកាលយូរអង្វែង។

中柬友谊之所以能世代相传,与时俱进,其根本原因在于中柬两国始终平等相待、相互信任、相互帮助、相互理解。众所周知,柬人民党政府长期坚定奉行一个中国政策,在涉及中国核心利益关切问题上给予中方坚定支持。中国坚定不移支持柬维护国家主权独立,支持柬独立自主走符合本国国情的发展道路,同时为柬经济社会发展提供力所能及的支持。从这个意义上讲,中方帮助柬埔寨的原因只有一个,那就是“投桃报李”。

មូលហេតុចម្បងដែលចំណងមិត្តភាពចិន និងកម្ពុជា អាចបន្តពីមួយជំនាន់ទៅមួយជំនាន់ និងអាចបត់បែនទៅតាមសម័យកាលបាននោះ គឺចិន និងកម្ពុជាតែងគោរពគ្នាដោយស្មើភាព ជឿទុកចិត្តគ្នា ជួយគ្នា និងយល់ចិត្តគ្នាទៅវិញទៅមក។ ដូចដែលយើងដឹងស្រាប់ហើយថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ តែងផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ភាគីចិនលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន។ ប្រទេសចិនគាំទ្រកម្ពុជាដោយឥតងាករេក្នុងការការពារអធិបតេយ្យភាពជាតិ និងឯករាជ្យរបស់ខ្លួន គាំទ្រកម្ពុជាដើរលើមាគ៌ាអភិវឌ្ឍន៍សមស្របនឹងស្ថានភាពជាតិរបស់ខ្លួនប្រកបដោយឯករាជ្យ និងអធិបតេយ្យ។ ទន្ទឹងនឹងនេះ ក៏ផ្ដល់ការគាំទ្រទៅតាមលទ្ធភាពរបស់ខ្លួនជូនដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ក្នុងន័យនេះ ហេតុផលតែមួយគត់សម្រាប់ចិនដែលជួយដល់កម្ពុជានោះ គឺការផ្តល់ជូនឱ្យគ្នាទៅវិញទៅមក។

中国从来没有想要控制柬埔寨。西哈努克太皇《怀念中国》歌曲有这样几句歌词,“你是一个大国,毫不自私傲慢,待人谦逊有礼,不论大小,平等相待”。洪森首相也曾指出,中方向柬方提供的帮助是真诚的,从不附加任何政治条件。中柬友好对柬埔寨到底是利还是弊,柬埔寨朋友最有发言权。作为柬的真朋友,中方乐见更多的国家帮助柬埔寨发展经济,改善民生。那些因中柬关系友好而对柬恐吓、制裁的行径不仅不能得逞,而且必将为崇尚和平的人们所唾弃。

ចិនមិនដែលមានបំណងចង់គ្រប់គ្រងកម្ពុជាសោះឡើយ។ ក្នុងឃ្លានៃបទចម្រៀងមួយដែលមានចំណងជើងថា ស្រណោះស្រុកចិន ដែលជាព្រះរាជនិពន្ធផ្ទាល់របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ» លើកឡើងយ៉ាងដូច្នេះថា អ្នកជាមហាអំណាច ដែលអាចឆ្មើងដ៏ឧត្តម ប៉ុន្តែអ្នកចេះគួរសម មិនរើសអើងធំ ឬតូចយ៉ាងណា។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានលើកឡើងថា ជំនួយរបស់ភាគីចិនជូនមកកាន់កម្ពុជា គឺជាជំនួយដោយស្មោះ មិនដែលភ្ជាប់ជាមួយលក្ខខណ្ឌនយោបាយណាមួយឡើយ។

ចំពោះមិត្តភាពកម្ពុជា-ចិន មានអត្ថប្រយោជន៍ ឬអាចបង្កឱ្យជាវិបត្តិដល់កម្ពុជា មានតែមិត្តកម្ពុជាទេ ទើបមានសិទ្ធិជាងគេក្នុងការវាយតម្លៃបាន។ ក្នុងនាមជាមិត្តពិតប្រាកដរបស់កម្ពុជា ភាគីចិនសប្បាយចិត្តនៅពេលឃើញថា មានប្រទេសជាច្រើនជួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ ទង្វើនៃការបំភិតបំភ័យនិងការដាក់ទណ្ឌកម្មមកលើកម្ពុជាដោយសារតែមូលហេតុនៃទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជាតែងទទួលបានភាពបរាជ័យ នឹងទទួលរងការស្អប់ខ្ពើមយ៉ាងខ្លាំងពីបណ្ដាមហាជនដែលស្រឡាញ់និងឱ្យតម្លៃលើសន្តិភាពជាមិនខាន។

图片[3]-双语版:王文天专访:“中国从来没有想要控制柬埔寨” - 柬之窗-柬之窗

二、中方未来将在哪些方面继续支持柬埔寨?

កម្ពុជាថ្មី ៖ តើភាគីចិននាពេលអនាគត នឹងបន្តផ្តល់ការគាំទ្រដល់កម្ពុជាលើផ្នែកណាខ្លះ?    

答:中柬互利合作是全方位的。2019年中柬两国签署了构建命运共同体行动计划,涵盖两国政治、经贸、军事执法、人文交流等各个领域。今后,中方将与柬方一道,加紧推进行动计划的落地。

លោក វ៉ាង វិនធាន ៖ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ កាលពីឆ្នាំ២០១៩ ចិន និងកម្ពុជាបានចុះហត្ថលេខាលើផែនការសកម្មភាពកសាងសហគមន៍វាសនារួម ដែលគ្របដណ្តប់លើវិស័យនៃប្រទេសទាំងពីរជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការអនុវត្តច្បាប់ និងយោធា ទំនាក់ទំនងមនុស្សសាស្រ្ត និងបណ្ដាវិស័យផ្សេងទៀត។ នាពេលអនាគត ភាគីចិន នឹងសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញការអនុវត្តផែនការសកម្មភាព។

政治方面,中方将进一步同柬加强战略沟通,深化政治互信,支持柬方探索符合本国国情的发展道路,支持柬不畏强权、反对霸凌,维护国家主权和民族尊严,更好维护本国人民根本利益。中国坚定支持柬方当好东盟轮值主席国,在地区和国际事务中发挥更大作用。

អំពីនយោបាយ ភាគីចិន នឹងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយកម្ពុជា លើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយឱ្យកាន់តែស៊ីជម្រៅ គាំទ្រកម្ពុជាក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានភាពជាតិរបស់ខ្លួន គាំទ្រកម្ពុជាក្នុងការមិនខ្លាចមហាអំណាចគៀបសង្កត់ និងប្រឆាំងការធ្វើបាបដោយទុច្ចរិត ការពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូររបស់ជាតិ ការពារឱ្យកាន់តែល្អប្រសើរលើអត្ថប្រយោជន៍មូលដ្ឋានគ្រឹះរបស់ប្រជាជនខ្លួន។ ចិន គាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការទទួលតំណែងជាប្រធានប្តូរវេនអាស៊ាន និងដើរតួនាទីកាន់តែសំខាន់លើកិច្ចការក្នុងតំបន់ និងអន្តរជាតិ។

经贸方面,中方将全力助柬恢复受疫情影响的经济。我们将以区域全面经济伙伴关系协定和中柬自贸协定生效为契机,加快“一带一路”倡议同柬“四角战略”对接,推动务实合作提质升级,加快推进基础设施、产能、经贸、5G等领域合作,帮助柬方加快工业化进程和产业转型升级。中方将加快柬农产品输华的检验检疫进程,争取让更多的柬优质农产品进入中国市场。中方将鼓励更多有实力的企业来柬投资兴业,也将继续为柬经济社会发展提供力所能及的援助。中方将继续做柬疫苗供应的战略依靠,将向柬派遣中医抗疫医疗队,并助柬建设疫苗灌装厂。

អំពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីចិន នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការជួយកម្ពុជាស្តារសេដ្ឋកិច្ចរបស់ខ្លួនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ និងចាប់យកការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ជាឱកាសមួយ ដើម្បីពន្លឿនការតភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិនជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា ជំរុញការកែលម្អឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ពន្លឿនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងវិស័យ5Gជាដើម។ ជួយភាគីកម្ពុជា ពន្លឿនដំណើរឧស្សាហូបនីយកម្ម និងកែលម្អប្រែជាវិស័យផលិតកម្ម។

ភាគីចិន នឹងពន្លឿនដំណើរការត្រួតពិនិត្យភូតគាមអនាម័យលើកសិផលកម្ពុជាដែលនាំចេញទៅកាន់ប្រទេសចិន ដើម្បីឱ្យកសិផលកម្ពុជា ដែលមានគុណភាពខ្ពស់អាចនាំចេញទៅកាន់ទីផ្សារចិនកាន់តែច្រើន។ ភាគីចិន នឹងខិតខំលើកទឹកចិត្តសហគ្រាសដែលមានសមត្ថភាពមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើន នឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ភាគីចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា ហើយនឹងចាត់បញ្ជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ និងជួយកម្ពុជាសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ។

军事执法合作领域,中柬两国将继续加强执法领域合作,延续“中柬执法合作年”的势头,共同打击危害两国人民生命安全的各类跨国犯罪活动,特别是网赌电诈及衍生的各类恶性刑事案件。中方将与柬方一道继续推动两军互利合作关系向多领域、深层次和高水平的方向发展。疫情缓解后,中柬两军将及时恢复“金龙演习”,坚定推进援柬军事合作项目,同时坚决反对外部势力干扰破坏中柬两军互利合作的企图。

អំពីវិស័យកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងយោធា គឺចិន និងកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ បន្តរក្សាសន្ទុះវិជ្ជមានរបស់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗដែលតែងបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនទាំងពីរ ជាពិសេស គឺល្បែងស៊ីសងតាមអនឡាញ និងបទល្មើសផ្សេងទៀតដែលទាក់ទងនឹងឧក្រិដ្ឋកម្មដ៏កាចសាហាវ។ ភាគីចិន នឹងសហការជាមួយកម្ពុជា ដើម្បីបន្តជំរុញការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់យោធាទាំងពីរឱ្យឆ្ពោះទៅកាន់ទិសដៅពហុវិស័យស៊ីជម្រៅ  និងកម្រិតខ្ពស់។ នៅពេលជំងឺកូវីដមានភាពធូរស្បើយ កងទ័ពចិន និងកម្ពុជានឹងបន្តរៀបចំលំហាត់នាគមាស ឡើងវិញ ជំរុញគម្រោងជំនួយកិច្ចសហប្រតិបត្តិការយោធាក្នុងប្រទេសកម្ពុជាយ៉ាងមុតមាំ។ ទន្ទឹមនឹងនេះ ក៏ប្រឆាំងដាច់ខាតចំពោះគំនិតប៉ុនប៉ងមកពីក្រៅដែលចង់ជ្រៀតជ្រែកបំបែកបំបាក់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករបស់កងទ័ពទាំងពីរ។

人文交流领域,中方将在做好疫情防控的前提下,推动两国人员往来,增开更多的中柬往来航班。中方将为柬埔寨青年学子提供更多赴华留学的机会,也将在疫情期间为柬方提供更多的网络人力资源培训项目。

អំពីវិស័យទំនាក់ទំនងមនុស្សសាស្រ្ត ភាគីចិនក្រោមកិច្ចទប់ស្កាត់នឹងជំងឺកូវីដ នឹងចូលរួមជំរុញការផ្លាស់ប្តូរប្រជាជនទាំងពីរប្រទេស បង្កើនជើងហោះហើរបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ចិន នឹងផ្ដល់ឱកាសដល់សិក្ខាមយុវជនកម្ពុជាទៅសិក្សាក្នុងប្រទេសចិនកាន់តែច្រើន  នឹងផ្តល់ឱ្យកម្ពុជានូវគម្រោងបណ្ដុះបណ្ដាលធនធានមនុស្សតាមប្រព័ន្ធអ៊ីនធើណេតបន្ថែមទៀតដោយក្រោមបរិបទជំងឺកូវីដមួយនេះ។

图片[4]-双语版:王文天专访:“中国从来没有想要控制柬埔寨” - 柬之窗-柬之窗

三、今年1月,洪森首相曾对缅甸进行正式访问,并努力寻求解决缅甸问题的办法,但部分国家对此表示不满,请问中方对此有何看法?作为2022年东盟轮值主席国,柬方曾表示将努力达成“南海行为准则”,中方在南海问题上有哪些立场?

កម្ពុជាថ្មី ៖ កាលពីខែមករាឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបន្តខិតខំស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ា ប៉ុន្តែប្រទេសមួយចំនួនបានសម្តែងការមិនពេញចិត្ត។  តើភាគីចិនយល់ឃើញយ៉ាងណាចំពោះបញ្ហានេះ? ហើយនៅក្នុងឆ្នាំ២០២២នេះ កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន កម្ពុជា ធ្លាប់បានអះអាងថា នឹងខិតខំសម្រេចចេញឲ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ។ តើភាគីចិន នឹងមានគោលជំហរបែបណាដែរចំពោះបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនេះ?

答:中方全力支持东盟轮值主席国柬埔寨发挥积极作用,中方支持东盟以“东盟方式”妥善处理缅甸问题,在东盟框架下顺利落实“五点共识”。高度赞赏洪森首相访缅的“破冰之旅”,相信在柬方的斡旋能为缅各方通过政治对话妥处分歧、尽快恢复稳定和发展作出重要贡献。

លោក វ៉ាង វិនធាន ៖ ភាគីចិនគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាដែលទទួលតំណែងជាប្រធានប្ដូរវេនអាស៊ាន និងដើរតួនាទីយ៉ាងសកម្មគាំទ្រអាស៊ានក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាតាមវិធីសាស្រ្តអាស៊ាន និងការអនុវត្តយ៉ាងរលូននូវកុងសុងស៊ីសទាំង៥ចំណុច ដោយក្រោមក្របខណ្ឌអាស៊ាន។ យើងខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះដំណើរបំបែកស្ថានភាពជាប់គាំងទៅកាន់មីយ៉ាន់ម៉ារបស់សម្ដេចតេជោ ជឿជាក់ថា ក្រោមការសម្របសម្រួលពីកម្ពុជា អាចរួមចំណែកយ៉ាងសំខាន់ដល់បណ្ដាភាគីក្នុងប្រទេសមីយ៉ាន់ម៉ា ជួយដោះស្រាយបញ្ហាខ្វែងគំនិតគ្នា ជួយស្តារស្ថិរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដោយតាមរយៈកិច្ចសន្ទនានយោបាយ។

关于南海问题,中方坚定维护自身在南海的领土主权和海洋权益,同时始终坚持在尊重历史事实的基础上,根据国际法,通过谈判协商解决南海领土问题和海洋权益争议。中方主张有关当事国在领土问题和海洋权益争议解决前保持沟通对话,管控矛盾分歧,推动务实合作,探讨共同开发,中国和东盟国家通过全面有效落实《南海各方行为宣言》,积极推进“南海行为准则”磋商,为最终解决争议问题营造良好条件和氛围,共同把南海建设成和平之海、友谊之海、合作之海。

អំពីបញ្ហាសមុទ្រចិនខាងត្បូង ភាគីចិន ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព ទឹកដី និងសិទ្ធិអត្ថប្រយោជន៍ដែនសមុទ្ររបស់ខ្លួននៅសមុទ្រចិនខាងត្បូង ទន្ទឹមនឹងនេះ ចិនបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គោរពតាមប្រវត្តិសាស្រ្តពិតជាក់ស្ដែង និងដោះស្រាយបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង និងសិទ្ធិអត្ថប្រយោជន៍ដែនសមុទ្រដោយផ្អែកលើច្បាប់អន្តរជាតិ និងតាមរយៈកិច្ចពិភាក្សាសន្ទនា។ ភាគីចិន យល់ថាប្រទេសពាក់ព័ន្ធ គួរតែរក្សាទំនាក់ទំនងសន្ទនាមុនពេលដោះស្រាយបញ្ហាជម្លោះដែនដី និងសិទ្ធិអត្ថប្រយោជន៍ដែនសមុទ្រ គ្រប់គ្រងជម្លោះខ្វែងគំនិតគ្នា ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពិភាក្សាអំពីការអភិវឌ្ឍន៍រួម។ ចិន និងប្រទេសក្នុងអាស៊ាន អាចជំរុញកិច្ចចរចារក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) យ៉ាងសកម្មដោយតាមរយៈការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីរបស់នៅសមុទ្រចិនខាងត្បូង ដើម្បីបង្កើតជាលក្ខខណ្ឌ និងបរិយាកាសល្អប្រសើរសម្រាប់ការដោះស្រាយបញ្ហាជម្លោះចុងក្រោយ រួមគ្នាកសាងសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

在中国和东盟国家共同努力下,当前南海地区形势总体保持稳定。早日达成“准则”是中国与东盟国家的共同愿望。中国和东盟国家正在克服疫情干扰以灵活方式推进“准则”案文磋商,争取早日达成。

ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងបណ្តាប្រទេសអាស៊ាន ស្ថានភាពជារួមបច្ចុប្បន្ននៅតំបន់សមុទ្រចិនខាងត្បូង មានស្ថិរភាព។ ការពន្លឿនកំណត់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) យ៉ាងឆាប់រហ័ស គឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសចិន និងបណ្ដាប្រទេសអាស៊ាន។ ក្រោមបរិបទញាំញីនៃជំងឺកូវីដ ចិន និងបណ្តាប្រទេសអាស៊ាន កំពុងពុះពារជំរុញកិច្ចចរចាខ្លឹមសារក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ដោយវិធីបត់បែន ដើម្បីអាចកំណត់បានយ៉ាងឆាប់រហ័ស។

图片[5]-双语版:王文天专访:“中国从来没有想要控制柬埔寨” - 柬之窗-柬之窗

四、当前俄乌冲突激烈,中方的立场是什么?

កម្ពុជាថ្មី ៖ រុស្ស៊ី និងអ៊ុយក្រែន កំពុងមានជម្លោះប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ តើចិន មានគោលជំហរយ៉ាងណាចំពោះបញ្ហានេះ?

答:乌克兰局势发展到今天这个地步,是中方不愿意看到的。中方对欧洲大陆重燃战火深感痛惜。当务之急是避免紧张局势升级,甚至失控。乌克兰问题错综复杂,既事关国际关系基本准则,也同各方安全利益息息相关。作为联合国安理会常任理事国,中方始终根据事情本身的是非曲直决定自己的立场和政策。中方认为,要化解当前危机,必须坚持联合国宪章宗旨和原则,尊重和保障各国的主权和领土完整;必须坚持完全不可分割原则,照顾当事方的合理安全关切;必须坚持通过对话谈判,以和平方式解决争端;必须着眼地区长治久安,构建均衡、有效、可持续的欧洲安全机制。

លោក វ៉ាង វិនធាន ៖ ស្ថានភាពអ៊ុយក្រែនដែលបានវិវត្តដល់ស្ថានភាពថ្ងៃនេះ គឺជាស្ថានភាពដែលភាគីចិនមិនចង់ឃើញឡើយ។ ភាគីចិន មានការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្ទុះសង្គ្រាមម្ដងទៀតនៅដែនដីគោកនៃទ្វីបអឺរ៉ុប។ កិច្ចការចាំបាច់បំផុតសម្រាប់ពេលនេះ គឺបញ្ចៀសស្ថានភាពកាន់តែតានតឹងរហូតដល់បាត់បង់ការគ្រប់គ្រង។ បញ្ហាអ៊ុយក្រែន មានភាពស្មុគ្រស្មាញ មិនគ្រាន់តែទាក់ទងនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ក៏មានការទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងអត្ថប្រយោជន៍សន្តិសុខនៃបណ្ដាភាគីទាំងអស់។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ភាគីចិនតែងតែសម្រេចចិត្តលើគោលជំហរ និងគោលនយោបាយរបស់ខ្លួនដោយផ្អែកលើភាពជាក់ស្ដែងនៃបញ្ហានេះ។ ភាគីចិន ជឿជាក់ថា ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន យើងត្រូវប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ គោរព និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃបណ្ដាប្រទេស ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មិនបែកបាក់ចែកដាច់ពីគ្នា យកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពដែលសមស្របរបស់ភាគីពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាជម្លោះដោយតាមរយៈកិច្ចសន្ទនាចរចា និងដោយសន្តិវិធី ត្រូវផ្តោតលើស្ថិរភាពរយៈពេលវែងនៅក្នុងតំបន់ កសាងយន្តការសន្តិសុខអឺរ៉ុបដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។

当务之急应聚焦两大问题,一是劝和促谈。中方认为,形势越紧,和谈越不能停止;分歧越大,越需要坐下来谈判。中方愿继续为此发挥建设性作用,也愿与国际社会一道,在需要时开展必要的斡旋。二是要防止出现大规模人道主义危机。中方已就此提出有关倡议,包括防止将人道问题政治化、关注乌克兰的流离失所者、切实保护平民、保障人道援助活动顺利安全开展、确保在乌外国人安全、支持联合国发挥协调作用等。中方愿为克服人道主义危机继续做出自己的努力。

បញ្ហាដែលត្រូវដោះស្រាយជាចាំបាច់បំផុត មានពីរ។ ទីមួយ គឺការបញ្ចុះបញ្ចូលបញ្ចប់ការប្រឆាំងគ្នា និងជំរុញការចរចា ភាគីចិនយល់ថា ពេលស្ថានការណ៍កាន់តែតានតឹង ការចរចាដោយសន្តិវិធីកាន់តែមិនអាចបញ្ឈប់បាន ពេលមានការខ្វែងគំនិតគ្នាកាន់តែខ្លាំង ការអង្គុយចរចាគ្នាកាន់តែមានភាពចាំបាច់។ ភាគីចិនរីករាយក្នុងការដើរតួនាទីស្ថាបនានៅក្នុងបញ្ហានេះ ហើយក៏រីករាយក្នុងការចូលរួមសហការជាមួយសហគមន៍អន្តរជាតិ  ដើម្បីជួយសម្រួលដ៏ចាំបាច់នៅក្នុងពេលដែលមានតម្រូវការ។ ទីពីរ គឺទប់ស្កាត់វិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ ភាគីចិន បានដាក់ចេញនូវគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងនោះ រួមមានទប់ស្កាត់ការយកបញ្ហាមនុស្សធម៌ធ្វើជាឈ្នាន់នយោបាយ យកចិត្តទុកដាក់ចំពោះជនភៀសខ្លួនក្នុងប្រទេសអ៊ុយក្រែន ការពារប្រជាជនសាមញ្ញ ធានាឱ្យមានការរៀបចំសកម្មភាពជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងយ៉ាងរលូន ធានាសុវត្ថិភាពជនបរទេសនៅអ៊ុយក្រែន គាំទ្រការដើរតួនាទីសម្របសម្រួលរបស់អង្គការសហប្រជាជាតិជាដើម។ ភាគីចិន រីករាយបន្តខិតខំប្រឹងប្រែង ដើម្បីពុះពារវិបត្តិមនុស្សធម៌៕

© 版权声明
THE END
喜欢就支持一下吧
点赞228 分享
评论 抢沙发
头像
写评论...
提交
头像

昵称

取消
昵称表情图片

    暂无评论内容